Published on 10 Dec, 2024
រាជធានីភ្នំពេញ៖សណ្ឋាគារ (HYATT REGENCY )៖ ថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង បញ្ខស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៏ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៏ត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការ និងលោកវរសេនីយ៏ឯក ហ៊ិន ស៊ីភាវ អនុប្រធានក្រុមជំនួយកិច្ចការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចូលរូមកិច្ចប្រជុំកិច្ចប្រជុំលើកទី៧ នៃក្រុមអ្នកជំនាញបច្ចេកទេស “ (Bali Process) នៅលើការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមសហរណកម្ម ” ដែលរៀបចំឡើងដោយ អង្គការ IOM UN migrationប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង ៣ចំណុចសំខាន់ៗ ៖ ១.សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ និងការបង្កើតបណ្តាញ, ២.បច្ចេកវិទ្យាក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មឡើងវិញ ភាពចាំបាច់នៃការចូលរួមរបស់សហគមន៍ និងតម្រូវការសម្រាប់កិច្ចព្រមព្រៀងទ្វេភាគីច្បាស់លាស់, ៣.តម្លៃនៃចំណេះដឹងរួមនិងសារៈសំខាន់នៃការកសាងទំនុកចិត្តរវាងប្រទេសទាំងអស់ដែលបានចូលរួម ប្រជុំ ។ កិច្ចប្រជុំមានអ្នកចូលរួមចំនួន៧៨នាក់ (ស្រី ៣១នាក់) មកពី៤៣ប្រទេស ។