លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ សកលក្នុងការបង្ការទប់ស្កាត់ ការកេងប្រវ័ញ្ច និងការរំលោភបំពានកុមារតាមប្រព័ន្ធ អនឡាញ (Global Taskforce on Sexual Abuse) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

BY SOM SIVWIN

Published on 10 Dec, 2024

ប្រទេសអារ៉ាប់រួម ៖ ថ្ងៃទីចាប់ពីថ្ងៃទី ០៣/១២/២០២៤ រសៀល នៅសណ្ឋាគារ E​ST ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ សកលក្នុងការបង្ការទប់ស្កាត់ ការកេងប្រវ័ញ្ច និងការរំលោភបំពានកុមារតាមប្រព័ន្ធ អនឡាញ(Global Taskforce on Sexual  Abuse) លើកទី5ផ្តោតលើយុទ្ធសាស្រ្ត ២០២៤-២០២៦ សមាសភាពចូលរួមមា២០ប្រទេស សមាសភាពកម្ពុជាមកពី៖ អគ្គលេខាធិការដ្ធាន គ.ជ.ប.ជ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សរុបប្រហែល30(ស្រី16នាក់) ។

ថ្ងៃទី០៤-០៥ /១២/២០២៤ នៅសណ្ឋាគារ ERTH Abu Dhabi សហភាពអារ៉ាប់រួមបានចូលរួមសន្និសិទសកលស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ (WeProtect Global Summit 2024) ដែលបើកកម្មវិធីជាផ្លូវការដោយឯកឧត្តម Sheikh Saif Bin Zayed AlNhyan ឧបនាយករដ្ធមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សហភាពអារ៉ាប់ររួម។ សន្និសិទនេះបានលើកទឹកចិត្តដល់បណ្តាប្រទេសជាភាគីពាក់ព័ន្ធឱ្យចាត់វិធានការដោះស្រាយបន្ទាន់ និងចែករំលែកបទពិសោធន៍ល្អៗ បញ្ហាប្រឈមបច្ចុប្បន្ននៃការវិវត្តន៍បច្ចេកវិទ្យាដែលអាចបង្កគ្រោះដល់កុមារលើសកលលោក ។ សន្និសិទនេះក៏បានពិនិត្យឡើងវិញនូវហានិភ័យនៃបច្ចេកវិទ្យា ក៏ដូចជាឱកាសក្នុងការប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធើណិត និងជំរុញឱ្យមានការសន្ទនាជាសាកលអំពីរបៀបដែលរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យបច្ចេកវិទ្យា អាចធ្វើការរួមគ្នាក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបគ្រោះថ្នាក់ទាំងនេះ។ សន្និសិតនេះបានសហការរៀបចំដោយ ក្រសួងមហាផ្ទៃនៃសហភាពអារ៉ាប់រួម និង WeProtect Global Alliance ដោយមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីតំណាងភាគីពាក់ព័ន្ធប្រមាណ ៦០០នាក់ជាង និង៣១០ស្ថាប័ន ។

 

 


   

Official Telegram NCCT Cambodia