Published on 23 Nov, 2024
ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអនុញ្ញាតឱ្យ លោកស្រី Leana López អនុប្រធានអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោកស្រី Geoghegan តំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោកស្រី Jasmine Stoltzfus មន្ត្រីប្រចាំតំបន់ នៃអង្គការ IOM និងប្រតិភូអមដំណើរ ចំនួន០៥រូប ចូលជួបសំណេះសំណាល ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារប្រឆាំងការជួញដូរមនុស្ស របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះផងដែរក៏មានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមទាំងឯកឧត្តម អគ្គលេខាធិការរង និងលោកប្រធានក្រុមជំនួយកិច្ចការអន្តរក្រសួង សរុបចំនួន ០៩រូបចូលរួមផងដែរ ។