Published on 12 Sep, 2024
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី សន្និបាតលើកទី៣៨នៃអង្គការសម្ព័ន្ធចាប់ដៃ "រួបរួមគ្នាប្រឆាំងនឹងការជួញដូរមនុស្ស៖ នវានុវត្តន៍ អប់រំ និងអនុវត្ត" រៀបចំដោយអង្គការសម្ព័ន្ធចាប់ដៃ ដែលមានសមាសភាពចូលរួមមកពីអង្គការជាដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃសរុបប្រមាណ ១៦០រូប (ស្រី៩០រូប) មកពី៥២អង្គការ។ នៅក្នុងបាឋកថា លោកជំទាវបានលើកយកផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ ២០២៤-២០២៨ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។