Published on 10 Sep, 2024
សណ្ឋាគារកាំបូឌីយ៉ាណា៖ ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចូលរួមនៅក្នុងសិក្ឋាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការស្វែងយល់ពីទំនាក់ទំនងរវាងពិការភាព និងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន ដែលរៀបចំដោយ ក្រសួងយុត្តិធម័ និងកម្មវិធីអាសាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស សម្រាប់រយៈពេល២ថ្ងៃ ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
សមាសភាពអញ្ជើញចូលរួម ពីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មាន ឯកឧត្តម លី តុងហ៊ុយ តំណាងខ្ពង់ខ្ពស់លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ, លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង, លោកស្រី ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ, លោក ហ៊ិន ស៊ីភាវ អនុប្រធានក្រុមជំនួយកិច្ចការ ការពារជនរងគ្រោះ និងសមាជិកដ៏ទៃទៀតប្រមាណ ៥០នាក់។ សិក្ខាសាលានេះ និងជជែកពិភាក្សាទៅលើទំនាក់ទំនង រវាងពិការភាព និងការជួញដូរមនុស្ស, ពិនិត្យទៅច្បាប់ឬគោលការណ៍ទាំងឡាយដែលគាំទ្រដល់ជនពិការ, ការដាក់ចេញនូវ និយមន័យពីពិការភាព និងភាពរងគ្រោះនៅក្នុងអំពើជួញដូរមនុស្ស, យន្តការដោះស្រាយ និងគាំទ្រសមស្រប ៕