Published on 05 Sep, 2024
លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិក្សាត្រៀមចុះធ្វើការស្រាវជ្រាវកម្រិតសហគមន៍ ស្ដីពី «ចល័តភាពរបស់ពលករឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម» នៅខេត្តស្វាយរៀង
ស្វាយរៀង៖ ថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានដឹកនាំ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្រ្តវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ និងខ្ញុំបាទវរសនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្ដរប្រវេសន៍ បើកកិច្ចប្រជុំពិក្សា ត្រៀមចុះធ្វើការស្រាវជ្រាវកម្រិតសហគមន៍ ស្ដីពី «ចល័តភាពរបស់ពលករឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម» នៅសាលប្រជុំសាលាខេត្តស្វាយរៀង និងសាលប្រជុំរដ្ឋបាលក្រុងបាវិត ។
គោលបំណងនៃកិច្ចប្រជុំពិភាក្សជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងក្រុងបាវិត ស្រុករំដួល និងស្រុកស្វាយទាប ដើម្បីរៀបចំផែនការ សម្រាប់ក្រុមការងារជំនាញរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចំនួន ១០រួប សហការជាមួយអង្គការ IOM ចុះធ្វើការស្រាវជ្រាវ ដោយសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលធ្លាប់បានធ្វើចំណាកស្រុកទៅប្រទេសវៀតណាម ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម និងផលលំបាកផ្សេងៗរបស់ជនទេសន្ដរប្រវេសន៍ និងជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ ។
សមាសភាពចូលរួមកិច្ចប្រជុំរួមមាន ៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, អភិបាលរងខេត្តទទួលបន្ទុកលេខាធិការដ្ឋាន គ.ខ.ប.ជ ,អភិបាលរងខេត្តទទួលបន្ទុកកិច្ចការព្រំដែន ,ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តទទួលបន្ទុកកិច្ចការព្រំដែន, ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, នាយករងរដ្ឋបាលសាលាខេត្តនគរបាលច្រកទ្វារព្រំដែនអន្ដរជាតិបាវិត, តំណាងអង្គការ IOM, តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្ដរជាតិបាវិត, អភិបាលស្រុកស្វាយទាប ,អភិបាលស្រុករំដួល, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ព្រៃតាអី ,នគរបាលវរការពារព្រំដែនតំបន់ព្រៃតាអី, ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីបុស្សមននគរបាលវរការពារព្រំដែនទ្វេភាគីបុស្សមន, ចៅសង្កាត់ នៃក្រុមបាវិត, នាយ និងនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃក្រុងបាវិត, សរុបប្រមាណ ៤០នាក់។ អត្ថបទ រូបភាព៖ លោកវរសេនីយ៍ឯក អោក ភារិន