កិច្ចប្រជុំ ដើម្បីពិនិត្យផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តច្បាប់រវាង កម្ពុជា-ថៃ

BY SOM SIVWIN

Published on 04 May, 2024

កិច្ចប្រជុំ ដើម្បីពិនិត្យផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តច្បាប់​រវាង កម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចូលរួមជាកិត្តិយស និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តច្បាប់​រវាង កម្ពុជា-ថៃ ដែលរៀបចំដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគាំទ្រដោយអង្គការ​ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដោយមានវត្តមាន ឯកឧត្តម ហ៊ូ វុទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ជ័យ រដ្ឋា អគ្គនាយករង កិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នុប សុធនវិសុទ្ធ អគ្គនាយករងកិច្ចការយុត្តិធម៌ ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ លូ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ ព្រមទាំងមានវត្តមាន ឯកឧត្តម អគ្គលេខាធិការរង អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ សរុប ២៧រូប (ស្រី៧រូប)។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាការងារ​ត្រៀមសម្រាប់​កិច្ចប្រជុំរៀបចំផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវា កម្ពុជា-ថៃ និងពិនិត្យសម្រេចលើផែនការសកម្មភាព ដើម្បីត្រៀមយកទៅពិភាក្សាជាមួយភាគីថៃ នៅក្នុងកិច្ចប្រជុំដែលនឹងរៀបចំនៅព្រះរាជាណាចក្រថៃ នាពេលខាងមុខ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើ ផែនការសកម្មភាពលម្អិត​រយៈពេល៣ឆ្នាំ ត្រូវបានពិនិត្យ និងកំណត់ក្រសួងស្ថាប័ន​ទទួលខុសត្រូវអនុវត្ត​បានច្បាស់លាល់ ប៉ុន្តែនៅពុំទាន់បានកំណត់ជនបង្គោលសម្រាប់ទទួលខុសត្រូវនៅឡើយទេ ដោយអង្គប្រជុំឯកភាព​ក្នុងការកំណត់ជនបង្គោល នៅក្រោយកិច្ចប្រជុំនៅព្រះរាជាណាចក្រថៃ ។

 




   

Official Telegram NCCT Cambodia