Published on 02 Oct, 2023
ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សា និងកែសម្រួលបន្ត លិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និងរចនា សម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។ សមាសភាពចូលរួម លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន នាយ/នាយរងការិយាល័យ រដ្ឋបាលសរុប ការិយាល័យផ្សព្វផ្សាយអប់រំ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អនុប្រធាននិងសមាជិក ក្រុមប្រឹក្សានីតិកម្ម ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យស្របទៅតាម កំណែទម្រង់រាជរដ្ឋាភិបាល អាណត្តិទី៧ និងពិភាក្សាផ្តល់ធាតុចូលព្រម ទាំងកែសម្រួលនូវខ្លឹមសារថ្មីមួយចំនួន ដើម្បីធ្វើទំនើបកម្មពាក្យពេចន៍ ស្របតាមការវិវត្តន៍នៃសម័យកាល និងការអនុវត្តការងារឱ្យត្រូវតាមបរិបទ នៃសង្គមជាតិនាពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះដែរ នឹងធ្វើបច្ចុប្បន្នភាពសមាសភាព តួនាទីភារកិច្ចសមាជិក ដែលជាថ្នាក់ដឹកនាំ តាមបណ្តាក្រសួង និងស្ថាប័នមួយចំនួន ដើម្បីងាយស្រួលក្នុងការបំពេញការងារ ឱ្យបានកាន់តែទូលំទូលាយផងដែរ ៕