ថ្ងៃទី៣០ ខែកក្កដា គឺជាទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស

BY SOM SIVWIN

Published on 30 Jul, 2023

ថ្ងៃទី៣០ ខែកក្កដា គឺជាទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស 

ប្រធានបទសម្រាប់ឆ្នាំនេះគឺ ''មិនទុកជនរងគ្រោះណាម្នាក់ពីគ្រប់ទម្រង់នៃការជួញដូរចោលឡើយ'' ។ ការជួញដូរមនុស្សគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតមួយ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង ហើយវាប៉ះពាល់ដល់ជីវិតរបស់មនុស្សប្រមាណ ២៤.៩លាននាក់ នៅទូទាំងពិភពលោក។ យុទ្ធនាការសម្រាប់ទិវាពិភពលោកប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៣ មានគោលបំណង ៖
-លើកកម្ពស់ការយល់ដឹងអំពីការវិវត្តន៍ដ៏គួរឱ្យបារម្ភនៃអំពើជួញដូរមនុស្ស 
-ធ្វើការអំពាវនាវឱ្យរដ្ឋាភិបាល ការអនុវត្តច្បាប់ សេវាសាធារណៈ និងសង្គមស៊ីវិលវាយតម្លៃ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ 
-ដើម្បីពង្រឹងការការពារ កំណត់អត្តសញ្ញាណ និងគាំទ្រជនរងគ្រោះ និងបញ្ចប់និទណ្ឌភាព ។ 

រាជរដ្ឋាភិបាល មិនអាចអនុញ្ញាតឱ្យឧក្រិដ្ឋកម្មនេះបន្តកើតមានដោយភាពព្រងើយកន្តើយ និងអំពើនិទណ្ឌភាពនោះទេ។ យើងត្រូវតែពង្រឹងភាពធន់ប្រឆាំងនឹងការកេងប្រវ័ញ្ច និងបញ្ហាសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលអំណោយផលដល់ការជួញដូរ។ យើងត្រូវដាស់តឿនមនុស្សគ្រប់គ្នា និងបន្តផ្សព្វផ្សាយអំពីប្រធានបទនៃការជួញដូរមនុស្ស ជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះអ្នកអនុវត្ត  ដើម្បីពង្រឹងវិធានការបង្ការ កែលម្អការកំណត់អត្តសញ្ញាណជនរងគ្រោះ បង្កើនការគាំទ្រអ្នកសិទ្ធិរស់រានមានជីវិត និងបញ្ចប់អំពើនិទណ្ឌភាព ។

" យុទ្ធនាការបេះដូងពណ៌ខៀវ "


« សូមកុំមើលបំណាំគ្នា ជនរងគ្រោះត្រូវការការគាំទ្រ និងកិច្ចគាំពារពីអ្នកគ្រប់គ្នាប្រកបដោយឆន្ទៈ និងកិច្ចសហការល្អ » ។ (លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ) ។

Stop passing the ball ! Victims need our support and protection with willingness and good cooperation . 

 


«ទោះនៅទីណា ជាអ្នកណា ក៏អាចក្លាយជាជនរងគ្រោះ បើនៅតែមានជនល្មើសព្យាយាមជួញដូរមនុស្ស»
As long as there're criminals trying to commit human trafficking crimes, anyone can become victim of human trafficking regardless of where or who you are.

 

« លើកកម្ពស់ការអប់រំសីលធម៌ ដើម្បីសង្គមយើងគ្មានអំពើជួញដូរមនុស្ស »
Improve moral Education for a society without human trafficking

 

 

 


   

Official Telegram NCCT Cambodia