កិច្ចប្រជុំពិភាក្សា ស្តីពីការៀបចំកម្មវិធីផ្សព្វផ្សាយ របាយការណ៍នៃការវិភាគពីស្ថានភាពកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

BY SOM SIVWIN

Published on 06 Jun, 2023

អគ្គលេខាធិការដ្ឋាន គជបជ ៖ ព្រឹកថ្ងៃអង្គារ  ០៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានបើកនៅកិច្ចប្រជុំពិភាក្សា ស្តីពីការៀបចំកម្មវិធីផ្សព្វផ្សាយ របាយការណ៍នៃការវិភាគពីស្ថានផាពកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា​ នាពេលខាងមុខនេះ ដែលមានកិច្ចសហការ រៀបចំ រវាងគ.ជ.ប.ជ និង អង្គការ terre des hommes នៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។ អញ្ជើញមានវត្តមានចូលរួម ក្នុងកិច្ចប្រជុំពិភាក្សានេះ មានលោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់  អគ្គលេខាធិការ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការរង តំណាងពីអង្គការTerres des hommes និងអ្នកសម្របសម្រួលកម្មវិធី ប្រធានលេខាធិការដ្ឋាន  ប្រធានក្រុមជំនួយកិច្ចការ អនុប្រធានក្រុម និងមន្រ្តីពាក់ព័ន្ធ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

សិក្ខាសាលានេះធ្វើឡើង មានគោលបំណង​ ផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ដើម្បីពិភាក្សាបីការរកឃើញ បញ្ហាប្រឈម និងឱកាសសម្រាប់ បង្កើនការពារ កុមារនៅក្នុងប្រទេសកម្ពុជា ។ សិក្ខាសាលានេះផងដែរ នឹងមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល​(អន្តរជាតិ និងក្នុងស្រុក​) ដែលធ្វើការលើវិស័យការពារ កុមារនៅកម្ពុជា ។

 

 

 


   

Official Telegram NCCT Cambodia