អបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៨ ការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃសៅរ៍ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

BY SOM SIVWIN

Published on 29 Oct, 2022

អបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៨ ការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃសៅរ៍ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​​រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​នរោត្តមសីហមុនី និង​ព្រះ​មាតា​ព្រះ​នាម នរោត្តម មុនីនាថ សីហនុ ។ សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅឆ្នាំ ១៩៥៤ ហើយសុគតនៅឆ្នាំ ២០០៣។ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការគឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុងភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ដោយមានព្រះបរមនាមថា« ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី» ដែលត្រូវបានប្រែថា «អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព ។

នាឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុកាពរសិរីសួស្តី ជ័យមង្គល វិបុលសុខ បវេមហាប្រសើរថ្វាយ ព្រះករុណាជាងម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្រ្តខ្មែរជានិរន្តរ៍តរៀងទៅ  ។

 

 

 

 

 




   

Official Telegram NCCT Cambodia