កម្មវិធីដង្ហែរព្យុហយាត្រាក្រោមប្រធានបទ "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស" ដែលរៀបចំឡេីងដោយអង្គការមូលនិធិ A21 សហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប

BY SOM SIVWIN

Published on 16 Oct, 2022

កម្មវិធី​ដង្ហែរព្យុហយាត្រាក្រោមប្រធានបទ​ "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស"​ ដែលរៀបចំឡេីងដោយអង្គការមូលនិធិ​ A21 សហការ​ជាមួយលេខាធិការដ្ឋាន​ គ.ខ.ប.ជ​ ខេត្តសៀមរាប

ខេត្តសៀមរាប៖​ ថ្ងៃអាទិត្យ​ ទី១៦​ ខែតុលា​ ឆ្នាំ២0២២ លោកជំទាវ​ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​  អនុប្រធានអចិន្រ្តៃយ៍​ គ.ជ.ប.ជ​ បានអញ្ជេីញគណៈអធិបតីបេីកកម្មវិធី​ ព្យុហយាត្រា​ "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស"​ ដែលរៀបចំឡេីងដោយអង្គការមូលនិធិ​ A21 សហការ​ជាមួយលេខាធិការដ្ឋាន​ គ.ខ.ប.ជ​ ខេត្តសៀមរាប។ មានការអញ្ជេីញចូលរួមពី លោកជំទាវ​ ឧត្តមសេនីយ៍​ឯក​ វេជ្ជ.​ ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ ​លោកជំទាវ​ យូ​ សុភា​ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តសៀមរាប​ លោកឧត្តមសេនីយ៍ទោ​ សេក​ សុី​វេត​ ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះលោកឧត្តមសេនីយ៍ទោ​ រ៉ន​ សុភ័ក្រ្ដ​វឌ្ឍនា​​ ប្រធានក្រុមជំនួយកិច្ចការ​បង្ការទប់ស្កាត់ តំណាងអង្គការមូលនិធិ​ A21 លោក​ លោកស្រី​ តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ​ ស្នងការរងខេត្ត​ មេបញ្ជាការរងអាវុធហត្ថខេត្ត​ ភ្ញៀវជាតិ​ អន្តរជាតិ​ កាកបាទក្រហម​កម្ពុជា​ ក្រុមកាយរិទ្ធកម្ពុជា​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ និងកងកម្លាំងទាំងពីរប្រភេទ​ សរុបប្រមាណ​ ៦០០នាក់។  

គោលបំណងនៃការប្រារព្ធកម្មវិធីនេះ ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍គ្រប់រូប ក្នុងការរួមសហការគ្នា ឆ្ពោះទៅមុខដើម្បីបញ្ចប់អំពើជួញដូរមនុស្ស។ ក្រោយពីធ្វេីការសំណះសំណាលនិងបេីកកម្មវិធី​ លោកជំទាវ​ អនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ ឯកឧត្តម​លោកជំទាវ​ លោក-លោកស្រី​ ជាភ្ញៀវទាំងអស់បានចូលរួមក្នុងព្យុហយាត្រា​ "ឆ្ពោះទៅមុខដេីម្បីបញ្ចប់អំពេីជួញដូរមនុស្ស"​ ដោយមានការប្រគុំតន្ត្រី​ លេីកបដារពាក្យស្លោក​ និងសារអប់រំ​ តាមបណ្ដោយផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប​ ក្នុងគោលបំណង​ ដេីម្បីក្រេីនរំឭក​ ដាស់តឿនឲ្យមហាជនទូទៅ​ មានការចាប់អារម្មណ៍​ មិនធ្វេសប្រហែស​ ចំពោះអំពេីជួញដូរមនុស្ស​ និងអាចចូលរួមការពារខ្លួនឯង​ និងអ្នកដទៃកុំឲ្យធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយអំពេីជួញដូរមនុស្សបន្តទៀត ៕

 

 




   

Official Telegram NCCT Cambodia