កិច្ចប្រជុំ «យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» របស់ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ក្រោមអធិបតី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

BY SOM SIVWIN

Published on 13 Sep, 2022

កិច្ចប្រជុំ «យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» របស់ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប

សាលាខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពី នីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅខេត្តសៀមរាប ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកជំទាវ យូ សុភា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  លោកជំទាវ ស៊ិន ណម សមាជិការក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ព្រមទាំងដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តម ឧ.ត្រី តែ សុថារ៉េត អគ្គលេខាធិការង ទទួលបន្ទុកការងារអនុត្តច្បាប់ លោកស្រី វរ.ទោ ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក អធិការ កងរាជអាវុធហត្ថ ក្រុង-ស្រុក នាយប៉ុស្តិ៍ឃុំ-សង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ៕


   

Official Telegram NCCT Cambodia