ពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមទី១ ស្ដីពី “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”

BY SOM SIVWIN

Published on 09 Aug, 2022

ពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមទី១ ស្ដីពី  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”  ។

ព្រះសីហនុ៖ ថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២២ នាសាលប្រជុំសាលាក្រុង ខេត្តព្រះសីហនុ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមទី១ ស្ដីពី  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”  ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង អង្គការយូនីសេហ្វ ដោយមានជំនួយឧបត្ថម្ភ ពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ និង ពង្រឹងសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធដែលអនុវត្តផ្ទាល់ នៅមូលដ្ឋាន សរុបចំនួន ៥២រូប (ស្រី២០រូប) អញ្ជើញមកពី ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ក្នុងចំណោម អ្នកចូលរួមសរុប ៦១រូប (ស្រី២៦រូប) ក្នុងការកំណត់ អត្តសញ្ញាណ ជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ ការបញ្ជូនករណី កុមាររងគ្រោះ និង ងាយរងគ្រោះទៅកាន់ សេវាសមស្រប ដើម្បីធានា ការការពារ និង សុខមាលភាពរបស់កុមារ ដែលទទួលរងផលប៉ះពាល់ ពីចំណាកស្រុក ។ ចូលរួមជា គ្រូឧទ្ទេសរួមមាន លោកជំទាវ ឧត្តមសេនីយទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ក្រុមជំនួយកិច្ចការ សហប្រតិបត្តិជាតិ និងអន្តរជាតិ, លោកឧត្តមសេនីយទោ កែវ ផល្លា ប្រធានក្រុម ជំនួយកិច្ចការយុត្តិធម៌, លោកស្រីវរសេនីយ៍ទោ ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និងអន្តរជាតិ, លោកស្រី ចាន់ កញ្ញា តំណាងអង្គការយូនីសេហ្វ, លោកស្រី កែវ ម៉ាលី ទីប្រឹក្សា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកគ្រូ ស៊ាង លាភ អ្នកប្រឹក្សាចិត្តសាស្រ្ត នៃ អង្គការធីភីអូ និង លោកអនុសេនីយ៍ឯក ហុក ដារី មន្ត្រីនៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាអ្នកសម្របសម្រួលកម្មវិធី។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (52 people attended) frontline officers from Sihanoukville province to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.




   

Official Telegram NCCT Cambodia



Page generated in 0.0225 seconds, with 7 database query and 0 memcache.