វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស និងការរំលោភបំពាន នៅសាលប្រជុំសាលាក្រុងព្រះសីហនុ

BY SOM SIVWIN

Published on 08 Aug, 2022

វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស និងការរំលោភបំពាន នៅសាលប្រជុំសាលាក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស និងការរំលោភបំពាន នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ។ សមាសភាពគណៈអធិបតីមានលោកជំទាវ ហៀក ហ៊ីមុល្លី  អភិបាលរងខេត្ត លោកស្រីឧ.ត្រី ប៉ែន បញ្ញា ស្នងការងនគរបាលខេត្ត លោកស្រីសៅ កាន ប្រធានមន្ទីរកិច្ចការនារី លោកស្រីចាន់ កញ្ញា តំណាងអង្គការយូនីសេហ្វ UNICEF លោកជំទាវឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និង  អន្តរជាតិ លោកឧ.ទោ ប្រធានក្រុមជំនួយកិច្ចការយុត្តិធម៌ លោកស្រីតំណាងពី នាយកដ្ឋានប្រឆាំងការជួញដូរ របស់ក្រសួងសង្គមកិច្ច ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអញ្ជើញពី អភិបាលរង របស់រដ្ឋបាលក្រុងកោះរ៉ុង ប្រធានគ.ក.ន.ក សាលាក្រុង មន្រ្តីលេខាធិការដ្ឋាន គខបជ  មន្ត្រីរដ្ឋបាលសាលាក្រុង សុខាភិបាលស្រុកប្រតិបត្តិ នគរបាលនៃវរព្រំដែនទឹក មន្ត្រីក្រុមការងារជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងសហការីអង្គការយូនីសេហ្វ  ។

គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ធ្លាប់បានធ្វើតាមរយៈអនឡាញ កន្លងមក ដែលបានចែកចេញជា ៤ក្រុម ដែលមានសមាសភាព ថ្នាក់រាជធានី ខេត្ត ចូលរួមចំនួន ២៥រាជធានីខេត្ត មានអ្នកចូលរួមចំនួន ២២៤០រូប និង បានចុះបើកវគ្គដោយផ្ទាល់ ដល់ខេត្តគោលដៅចំនួន ៧ខេត្ត ជា៥វគ្គ មានអ្មកចូលរួម ២០២រូប ។ ក្រៅពីនោះ ក្រុមការងារក៏បានចុះទៅវាយតម្លៃការអនុវត្តក្រម សីលធម៌ និងនិតិវិធីប្រតិបត្តិនៅតាម មណ្ឌលចត្តាឡីស័ក ចំនួន១៩ខេត្ត បានរកឃើញនូវ បញ្ហាប្រឈមមួយចំនួន ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះបានផ្ដោតសំខាន់ លើបញ្ហាប្រឈម ដំណោះស្រាយ ផែនការ សំណូមពរ ជាពិសេសមន្ត្រី ដែលអនុវត្តផ្ទាល់នៅ មណ្ឌល ឬ ទីតាំងដែលត្រូវធ្វើចត្តាឡីស័ក ការកំណត់ ផែនការសកម្មភាព ដែលត្រូវអនុវត្តបន្ត និងកិច្ចពិភាក្សាអំពីបញ្ហា គ្រប់គ្រងលើលំហូរពលករ នៅតាមច្រកព្រំដែន ក៏ដូចជាការងារកំណត់ អត្តសញ្ញាណជនរងគ្រោះ ការផ្ដល់សេវា និងគ្រប់គ្រងករណី សំខាន់ទៅលើស្រ្តី និងកុមារជាជនរងគ្រោះ ៕

 

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0252 seconds, with 7 database query and 0 memcache.