Published on 13 May, 2021
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ព្រមទាំងសហការីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានផ្ញើរសារលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៦៨ ឈានចូល៦៩ព្រះវស្សា របស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង ។
ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ រួមនិងសហការីបានផ្ញើរសារលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ សូមទេវតាឆ្នាំថ្មី ឆ្នាំសាកល ២០២១ ប្រទានពរជ័យ ជូនសម្តេចក្រឡាហោម បវរមហាប្រសើរ សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ថ្វាយដល់ព្រះអង្គអម្ចាស់ជីវិតលើត្បូង ។
ប្រជាជនខ្មែរគ្រប់រូបចងចាំមិនភ្លេចនូវគុណូបក្ការៈ និងព្រះមហាករុណាទិគុណប្រកបដោយទសពិធរាជធម៌ ដ៏ប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបាននៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង។ នៅក្នុងព្រះបរមរាជ្យសម្បត្តិរបស់ព្រះអង្គ បាននាំមកនូវសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲរស់នៅយ៉ាងកក់ក្តៅ ។