ប្រតិភូតំណាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការក្នុងរដ្ឋបាលខណ្ឌ តំណាងពលរដ្ឋ ក្នុងសង្កាត់ទាំង៨ របស់ខណ្ឌច្បារអំពៅ ចំនួន១៥៦នាក់ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅវិទ្យាល័យច្បារអំពៅ

BY SOM SIVWIN

Published on 07 May, 2021

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១រោច  ខែពិសាខ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង  ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ចាន់ណារុំ អគ្គលេខាធិការរងគ.ជ.ប.ជ  លោក មុន្នីរា អភិបាលខណ្ឌច្បារអំពៅ លោកស្រិអភិបាលរងខណ្ឌ ចៅសង្កាត់ និងអាជ្ញាធរដែនដីនៃមូលដ្ឋានខណ្ឌច្បារអំពៅ​ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ តំណាងពលរដ្ឋ ក្នុងសង្កាត់ទាំង៨ របស់ខណ្ឌច្បារអំពៅ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង មមាញឹកក្នុងដំណាក់កាលបិទខ្ទប់ក្នុងតំបន់ក្រហម នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចំនួន១៥៦នាក់ ។ ក្នុងពេលនោះដែរលោកជំទាវ ក៏បាននាំយកនូវកញ្ចប់សម្ភារៈ(ជាKit) ដែលក្នុងម្នាក់ៗទទួលបាន កញ្ចប់គម្រោងប្រឆាំងការរីករាលដាលជម្ងឺកូវីតរបស់អង្គការ UNFPA សហការជាមួយអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  ១កញ្ចប់ (ដែលក្នុងកញ្ចប់នោះមាន សារ៉ុង១ ក្រមា១ សាប៊ូម្សៅ សាប៊ូដុំ ជេលលាងដៃ ម៉ាស់មួយប្រអប់ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ...) ១កញ្ចប់ ថវិការ២០០០០រៀលជាការលើកទឹកចិត្ត ។  

#៣ការ៣កុំ

#២ត្រូវតែ

សូមចូលរួមចាក់វាក់សាំង

កំចាត់ជម្ងឺកូវីត ផ្ដើមចេញពីអ្នក

 

 


   

Official Telegram NCCT Cambodia