Published on 14 Jan, 2021
ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៌ រួមនិងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ នាឱកាសគម្រប់ខួបកំណើត របស់សម្តេច៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សូមទេវតាឆ្នាំថ្មី ឆ្នាំសាកល ២០២១ ប្រទានពរជ័យ ជូនសម្តេចក្រឡាហោម បវរមហាប្រសើរ សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ!