លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី សេវាគាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 28 Oct, 2020

ភោជនីយដ្ឋានទន្លេបាសាក់​ ២​-រាជធានីភ្នំពេញ​ ៖​ ព្រឹកថ្ងៃពុធ​ ៥កើត​ ខែ​កត្តិក​ ឆ្នាំជូត​ ទោស័ក​ ព.ស​២៥៦៤​ ត្រូវនឹងថ្ងៃទី​២១​ ខែតុលា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​គ.ជ.ប.ជ បានរៀបចំសិក្ខាសាលា​ថ្នាក់ជាតិស្តីពី​ "សេវាការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស​"​ ដោយមានកិច្ចសហការជាអង្គការសម្ព័ន្ធចាប់ដៃកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ​ ដោយមានការអញ្ជើញចូលរួមពីលោក​​ជំទាវ​ ឧត្តមសេនីយ៍ឯក​វេជ្ជ.​ ប៉ុណ្ណ​ សំខាន់​ អគ្គលេខាធិការ​ លោកស្រី ចាវ លីសា(Jiay Liza) នាយិការអង្គការសម្ព័ន្ធចាប់ដៃ ឯកឧត្ត​ម​ លោកជំទាវ​ អគ្គលេខាធិការរង​ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល-សរុប​ ប្រធាន​ក្រុមជំនួយកិច្ចការ​ គ.ជ.ប.ជ​ ឯកឧត្ត​ម លោកជំទាវ​ ជាអភិបាលរងខេត្តគោលដៅ សៀមរាប បាត់ដំបង បន្ទាយមានជ័យ តំណាងមកពីក្រសួង​ ស្ថាប័ន​ អង្គការដៃគូ​រជាតិ-​អន្តរជាតិ​។

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងតួនាទីនៃក្រុមការងារការពារជនរងគ្រោះ ដើម្បីលើកកម្ពស់ការផ្តល់សេវាជនរងគ្រោះឲមានប្រសិទ្ធភាព។ លើកកម្ពស់ការស្វែងយល់អំពីគោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាដែលគាំទ្រការអនុវត្តតួនាទីភារកិច្ចក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សរបស់ក្រសួងស្ថាប័ន និងដៃគូរពាក់ព័ន្ធ ។ ស្វែងយល់អំពីបទពិសោធន៍ល្អ និងភាពប្រឈម និងកំណត់រកដំណោះស្រាយ ។ថ្លែងក្នុងអង្គសិក្ខាសាលាលោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាវិធានការប្រតិបត្តិការ ឲមានប្រសិទ្ធ ភាពក្នុងការការពារជនរងគ្រោះ គឺទិន្នន័យជាមូលដ្ឋានច្បាស់លាស់ ដែលដាក់បញ្ចូលក្នុងរបាយការណ៍ថ្នាក់ជាតិ ដែលបានមកពីការបូកសរុបលទ្ធផលពីក្រសួងជំនាញនីមួយៗ។ លោកជំទាវបានបន្ត បើសិនការប្រមូលទិន្នន័យមានភាពមិនច្បាស់លាស់ នោះការកំណត់សញ្ញាណជនរងគ្រោះ និងការផ្តល់សេវាគាំទ្រ នឹងមិនអាចប្រសិទ្ធភាពបានឡើយ ដែលបញ្ហានេះទាមទារឲមានយន្តការរួមមួយក្នុងការអនុវត្ត ទាំងរាជរដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍ។ លោកជំទាវ បានសំណូមពរ ឲអាជ្ញាធរតាមខេត្តជាប់ព្រំដែនត្រូវពង្រឹងការគ្រប់គ្រង លំហូរប្រជាពលរដ្ឋចេញចូលតាមច្រកអន្តរជាតិ ពិសេសច្រករបៀងតាមតំបន់ដាច់ស្រយាលពីប្រជុំជន៕

 

 


   

Official Telegram NCCT Cambodia