ពិធីប្រកាសជាផ្លូវការ គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងលោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ អាយអូអឹម (IOM)

BY SOM SIVWIN

Published on 24 Aug, 2020

សៀមរាប៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមនិងលោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គជបជ ឯកឧត្តមលោកជំទាវ អគ្គលេខាធិការរង ប្រធាននៃក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ និងក្រុមសហប្រតិ្តការជាតិអន្តរជាតិ របស់ អគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីប្រកាសជាផ្លូវការ គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ។ លោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ អាយអូអឹម IOM និងជាតំណាងអង្គការ  សហប្រជាជាតិប្រចាំប្រទេសកម្ពុជា លោកជំទាវ យូ សុភា អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត សៀមរាប លោកជំទាវ ស៊ុម ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមអភិបាលរងខេត្ត ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងពី គ.ជ.អ.ប  ពីខាងក្រសួងសង្គមកិច្ច ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មកពីស្ថាប័ន មន្ទីរអង្គភាព នៃខេត្តគោលដៅទាំងបី និងតំណាងអង្គការដៃគូជាតិមានយូអិន និង UNFPA និង អង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ សគ.ជ.ប.ជ សហការជាមួយអង្គការសហប្រជាជាតិ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ អាយអូអឹម(IOM) និងរួមជាមួយថ្នាក់ដឹកនាំរបស់ រដ្ឋបាលខេត្តគោលដៅទាំងបី មានសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពី “ គម្រោងរួមគ្នា” រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩ ក្នុងគោលបំណងជួយគាំទ្រ  ដល់ពលករបញ្ជូនត្រលប់មកវិញដែលងាយរងគ្រោះបំផុត ជាពិសេសស្រ្តី ស្រ្តីជាមេគ្រួសារនិងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សមាហរណកម្មសេដ្ឋកិច្ច និងសង្គមជាបុគ្គលដើម្បីវិលត្រលប់មករស់នៅក្នុង សហគមន៍វិញ ។ ថ្លែងផ្តល់អនុសាសន៍បើកអង្គពិធី លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានប្រាប់អង្គពិធី អំពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការតាមដាន និងគាំពារពលករដែលទើបវិលត្រលប់ បង្ការការឆ្លងរីករាលដាលក្នុងតំណាក់កាលដំបូង ផ្សព្វផ្សាយប្រាប់អំពីគុណវិបត្តិដ៏ធ្ងន់ធ្ងរ នៃការចម្លងជម្ងឺនេះទៅក្នុងសហគមន៍ ជម្រើសដ៏ល្អគឺការការពារដោយខ្លួនឯង ប្រុងប្រយ័ត្នឲបានម៉ត់ចត់អំពីកិច្ចថែទាំ សុខភាព និងគម្លាតសុវត្ថិភាពសង្គម ៕

 

 

 

 

 

 

 


   

Official Telegram NCCT Cambodia