ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 04 Nov, 2019

(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ រសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឯកស័ក គ.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ មានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ.ជ.ប.ជ ជាមួយនិងអង្គការការីតាសស្វីស ដែលមានលោក ម៉ាក ក្លូក្លឿ (Marc Gloekler) នាយកប្រចាំប្រទេសកម្ពុជា រួមនិងសហការី។

អញ្ជើញមានវត្តមានចូលរួមជាគណៈអធិបតី និងសាក្សីមាន ឯកឧត្តម/លោកជំទាវ ជារដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការ អញ្ជើញជាតំណាងអន្តរក្រសួងស្ថាប័នជាសមាជិករបស់ គ.ជ.ប.ជ មានក្រសួងសង្គមកិច្ច ក្រសួងការបរទេស ក្រសួងអប់រំយុវជន និងកីឡា ពីក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ លោកជំទាវអគ្គលេខាធិការ និងអគ្គលេខាធិការរងគ.ជ.ប.ជ តំណាងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជាច្រើនរូប ។


   

Official Telegram NCCT Cambodia