ក្នុងកិច្ចប្រជុំ លើកទី១១៥ របស់ក្រុមប្រឹក្សាអង្គការអន្តរជាតិដើម្បីទេសន្តរប្រវេសន៍ (IOM) នៅទីក្រុងហ្សឺណែវ

BY SOM SIVWIN

Published on 27 Nov, 2024

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ លើកទី១១៥ ក្រុមប្រឹក្សាអង្គការអន្តរជាតិដើម្បីទេសន្តរប្រវេសន៍ (IOM) បានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

កិច្ចប្រជុំនឹងលើកឡើង នូវរបៀបវារៈចំនួន១៣ ដែលក្នុងនោះមានការអនុម័តប្តូរប្រធានក្រុមប្រឹក្សា ដែលចប់អណត្តិ ប្រធានថ្មី គឺលោកយុង ជនជាតិកូរ៉េខាងត្បូង និងរបាយការណ៍ ស្តីពីស្ថានភាពទេសន្តរប្រវេសន៍ ជាសាកល បន្ទាប់មកគឺជាសេចក្តីថ្លែងការណ៍ជាន់ខ្ពស់ ពីបណ្តាប្រទេសភាគីដែលបានចូលរួម ។ ក្នុងនាមជារដ្ឋភាគី លោកជំទាវ រដ្ឋលេខាធិការ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវភាពប្រឈមនៃទេសន្តរប្រវេសន៍ ដែលលាយឡំជាមួយបទល្មើសយ៉ាងស្មុគស្មាញ ជាពិសេសអំពើជួញដូរមនុស្ស ​ដែលជាបញ្ហារួមគ្នា ។

 


   

Official Telegram NCCT Cambodia