Published on 05 Sep, 2024
រសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានក្រុមកំពង់ឆ្នាំង ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញការចូលរួមពីលោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ គណៈប្រតិភូ បានចូលរួមនូវការគោរពដឹងគុណ សពសម្តេចចៅហ្វាវាំង វរវៀងជ័យស្រឹង្គា គង់ សំអុល និងជួបសំណេះសំណាលរំលែកទុក្ខ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល នៅគេហដ្ឋាននៃសព ដោយអាំរម្មណ៍ក្តុកក្តួលអាឡោះអាល័យ ក្រៃលែង និងបានចូលរួមជាបច្ច័យចំនួន៣លានរៀល ។