ការធ្វើបទបង្ហាញ ស្ដីពី «ការប្រើប្រាស់គេហទំព័របណ្ណាល័យឯកសារ ហៅថាវីគីភីឌា របស់គ.ជ.ប.ជ»
BY SOM SIVWINPublished on 25 Sep, 2023
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រីវរសេនីយ៍ឯក គុណ កែវរស្មី នាយការិយាល័យ ស្រាវជ្រាវព័ត៌មាន និងត្រួតពិនិត្យ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានធ្វើបទបង្ហាញស្ដីពី ការប្រើប្រាស់ទំព័រវីគីរបស់ គជបជ ជូនដល់ថ្នាក់ដឹកនាំ និងតំណាង ដែលត្រូវបានចាត់តាំង របស់ក្រុមការងារទាំង៦ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលចំណុះឱ្យអគ្គលេខាធិការដ្ឋាន។ ខ្លឹមសារនៃ ការបទបង្ហាញនេះបានពន្យល់លំអិត ទៅលើអត្ថប្រយោជន៍ និង វិធីចូលទៅប្រើប្រាស់ដើម្បីទាញទិន្នន័យ ដែលជាបណ្ណាល័យផ្ទុកឯកសា រដ៏មានសារៈសំខាន់របស់ស្ថាប័ន។
គួររំលឹកដែរថា ប្រព័ន្ធវីគីនេះត្រូវបានបង្កើតឡើងដោយ លោកឧត្ដមសេនីយ៍ត្រី អុិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ និងជាអនុប្រធានក្រុមការងារព័ត៌មានវិទ្យា ចាប់តាំងពីមានវត្តមានរបស់ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ កន្លងមក រហូតដល់ពេលបច្ចុប្បន្ន ។ បណ្ណាល័យឯកសារ ដែលបានហៅថាវីគី នេះមានព័ត៌មានជាច្រើន ដែលត្រូវបានបញ្ចូលជារៀងរាល់ថ្ងៃ ពីមន្ត្រីពាក់ព័ន្ធទៅតាមផ្នែកនីមួយៗ ដែលបង្កលក្ខណៈងាយស្រួល ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរបស់ អគ្គលេខាធិការដ្ឋានទាំងអស់ អាចចូលប្រើប្រាស់បានតាមតម្រូវការ និងមានភាពរហ័ស។ ជាចុងក្រោយ លោកស្រីនាយការិយាល័យ បានធ្វើការស្នើសុំដល់ ក្រុមជំនួយកិច្ចការទាំង៦ ឱ្យរួមសហការគ្នាដើម្បីបញ្ចូល សកម្មភាពទាំងឡាយរួមមានកិច្ចប្រជុំ កំណត់ហេតុ របាយការណ៍ លិខិតបទដ្ឋានគតិយុត្តិ និងសកម្មភាពផ្សេងៗ របស់ក្រុមការងារដើម្បីរក្សាទុកក្នុងបណ្ណាល័យវីគី ។