សិក្ខាសាលាសិក្ខាសាលាស្តីពីការបង្កើតនីតិវិធីបទដ្ឋាន នៃយន្តការបញ្ជូនថ្នាក់ជាតិសម្រាប់ជនរងគ្រោះដោយអំពើរជួញដូមនុស្ស និងជនទេសសន្តប្រវេសន៏ដែលងាយរងគ្រោះ

BY SOM SIVWIN

Published on 14 Sep, 2022

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៌ គ.ជ.ប ជ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាសិក្ខាសាលាស្តីពីការបង្កើតនីតិវិធីបទដ្ឋាន នៃយន្តការបញ្ជូនថ្នាក់ជាតិសម្រាប់ជនរងគ្រោះដោយអំពើរជួញដូមនុស្ស និងជនទេសសន្តប្រវេសន៏ដែលងាយរងគ្រោះ

សណ្ឋាគារអូឡាំព្យា៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានសហការ ឧបត្ថម្ភគាំទ្រជាមួយអង្គការ IOM( UN MIGRATION) បានបើកសិក្ខាសាលាស្តីពីការបង្កើតនីតិវិធីបទដ្ឋាន នៃយន្តការបញ្ជូនថ្នាក់ជាតិសម្រាប់ជនរងគ្រោះដោយអំពើរជួញដូមនុស្ស និងជនទេសសន្តប្រវេសន៏ដែលងាយរងគ្រោះ។ នៅក្នុងកិច្ចប្រជុំពីភាក្សានោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ មកពីក្រសួងផែនការ, ក្រសួង កិច្ចការនារី, ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជិវៈ,ក្រសួងសង្គមកិច្ច, និងមានការចូលរួមពីលោក លោកស្រីមកពីស្ថាប័នពាក់ព័ន្ធ, អង្គការជាតិ អន្តរជាតិ មានASIAN ACT, IJM, Winrock, ERIC, A21, MAC, ACRA, ILO, UNDP,HAGAR, HOME Of JUSTIC ប្រមាណ៤៥ រូប ស្រី១៣រូប។

លោកស្រីគ្រីស្ទីន ផាកូ ប្រធានអង្គការអាយអូអឹម IOM ប្រចាំកម្ពុជាមានមតិស្វាគមន៍ បានថ្លែងបញ្ជាក់អំពី គោលបំណង ក្របខណ្ឌដែលអង្គការIOM បានដឹកនាំសម្របសម្រួល នីតិវិធីបទដ្ឋាន ស្តីពីយន្តការថ្នាក់ជាតិសម្រាប់បញ្ជូនបន្តករណីជួញដូរមនុស្សរវាងប្រទេស កម្ពុជា និងថៃ ។ ខណៈដែលដំណើរការការបញ្ជូនបន្ត មិនផ្តោតលើវិស័យជាក់លាក់ណាមួយ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវធ្វើឡើងដើម្បីកំណត់គោលដៅ និងពាក់ព័ន្ធភាគីផ្សេងៗដើម្បីចូលរួមក្នុងដំណើរការនេះ ។

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តយ៏គ.ជ.ប.ជ បានថ្លែងសុន្ទរកថាបើកកម្មវិធី និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយប៉ុន្នានឆ្នាំកន្លងមកនេះប្រទេសយើងបានដាក់នៅក្នុងប្រទេសតាមដាន(ឃ្លាំមើល Wacth list) តែមិនបានទទួលបានលទ្ធផលល្អនៅឡើយ។តែនៅក្នុងឆ្នាំ២០២២ នេះបានទំលាក់ចំណាត់អាក្រក់ដែលមិនមានឆន្ទះប្រឹងប្រែងលើការងារនេះឲបានល្អនៅឡើយទេ។ លោកជំទាវ បានថ្លែងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែល បណ្តាប្រទេសជាច្រើនបានជួបប្រទះ។ ប្រទេស កម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏ដូចជាដៃគូសហការទាំងអស់ ជាពិសេសអង្គការ ក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ បាននិងកំពុងខិតខំប្រឹងប្រែងរិះរកគ្រប់វិធានការ ក្នុងន័យរួមគ្នា ដោះស្រាយលើបញ្ហានេះ ឈានទៅសម្រេចបាននូវការលុបបំបាត់នូវអំពើជួញដូរមនុស្ស ព្រមទាំងបានរៀបចំនូវយន្តការការពារទៅលើប្រជាពលរដ្ឋទូទៅ ពលករ ធុរកិច្ចជន ភ្ញៀវជាតិ និងអន្តរជាតិគ្រប់ និន្នាការទាំងអស់ ដោយមិនប្រកាន់នូវជាតិ សាសនាអ្វីទាំងអស់។ យើងមិនដឹងថាខាងក្រសួងសង្គមកិច្ចមានទម្រង់បញ្ជូនសម្រាប់ជនរងគ្រោះឬក៏អត់ទេហើយខាងក្រសួងបានចុះ MOU ជាមួយភាគីថៃ(SOP)។ កន្លងមកយើងមានការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដែលខាងសហរដ្ឋអាមេរិកបានដាក៎ឲជាអនុសាសន៌យកមកសម្រាប់អនុវត្តបន្តនៅកម្ពុជា។ សូមសិក្សារៀនសូត្រពីគ្រប់បណ្តាញទាំងអស់ដើម្បីជួយបំពេញបន្ថែមទៀតលើកិច្ចពិភាក្សាដើម្បីទទួលបានលទ្ធផលល្អ។កិច្ចពិភាក្សានេះមានអ្នកជំនាញមកពីខាងអង្គការមួយចំនួននិងក្រសួងជំនាញត្រូវបានឡើងធ្វើបទបង្ហាញចំនួន៥ផ្សេងៗគ្នានូវអ្វីដែលបានស្រាវជ្រាវរកឃើញចេញពីរបាយការណ៏កន្លងមក ៕

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.026 seconds, with 7 database query and 0 memcache.