បាងកក៖ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា SOP ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា

BY SOM SIVWIN

Published on 25 Aug, 2022

កិច្ចប្រជុំទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា SOP ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា

បាងកក៖ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូនៃប្រទេសកម្ពុជាដែលជាសមាជិក នៃគ.ជ.ប.ជ បាន ជួបប្រជុំទ្វេរភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្តីពីការពិនិត្យមើលនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តច្បាប់រវាងប្រទេសថៃ-កម្ពុជា នៅសណ្ឋាគារ Sukosol ទីក្រុងបាងកក ប្រទេសថៃ ដោយសហការរៀបចំឡើង ពីអង្គការអាយអូអឹម IOM  ។

សមាសភាពនៃប្រតិភូព្រះរាជាណាចក្រកម្ពុជាមាន ថ្នាក់ដឹកនាំពី អន្តរក្រសួង-ស្ថាប័ន មាន លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ជាប្រធានគណៈប្រតិភូ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងយុត្តិធម៌ ក្រសួងសង្គមកិច្ច ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី អគ្គលេខាធិការ និងអគ្គលេខាធិការរង ទទួលបន្ទុកការងារសហប្រតិបត្តិការជាតិ អន្តរជាតិ និងអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គស្នងការរង ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាននៃក្រុមជំនួយកិច្ចការយុត្តិធម៌ នៃគ.ជ.ប.ជ អង្គការដៃគូពាក់ព័ន្ធ មាន ប្រធានបេសកកម្ម និងសហការីរបស់អង្គការ IOM ប្រចាំកម្ពុជា, អង្គការ IJM, អង្គការ ASIAN ACT ។ សមាសភាពនៃរាជរដ្ឋាភិបាលប្រទេសថៃ មានលោកជំទាវ Rarung Worawat អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស  ប្រធានគណៈប្រតិភូ តំណាងពីក្រសួងការងារ និងកិច្ចការសង្គម តំណាងស្ថាប័នកិច្ចការអ្នកច្បាប់ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ការអនុវត្តច្បាប់ និងតំណាងអង្គការដៃគូ IOM ប្រចាំប្រទេសថៃ ។

ការពិភាក្សាត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជនរងគ្រោះ រហូតទទួលបានការឯកភាពគ្នា និងឈានដល់ការចុះហត្ថលេខា ដោយមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ប្រធានគណៈប្រតិភូជាតំណាងភាគីកម្ពុជា និង លោកជំទាវ Rarung Worawat អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ធនធានមនុស្ស និងសន្តិសុខមនុស្ស  ប្រធានគណៈប្រតិភូជាតំណាង ភាគីថៃ ៕

 




   

Official Telegram NCCT Cambodia



Page generated in 0.0265 seconds, with 7 database query and 0 memcache.