Published on 07 Jun, 2021
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានបើកនៅ កិច្ចប្រជុំបន្តសម្រាប់ត្រៀមប្រជុំតុមូលតាមប្រព័ន្ធវីដេអូអនឡាញ «ស្តីពីគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរ» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។ អញ្ជើញមានវត្តមានចូលរួមក្នុងកិច្ចប្រជុំអនឡាញនេះមាន ឯកឧត្តម ហូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម ប៉ែន ពេជ្យសាលី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋានគរបាលជាតិ តំណាងក្រសួងសង្គមកិច្ច តំណាងពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជាអគ្គលេខាធិការរងទទួលបន្ទុកការងារជួយជនរងគ្រោះ ការងាររដ្ឋបាល ការងារអនុវត្តច្បាប់ និងកិច្ចការងារយុត្តិធម៌ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រធានក្រុមជំនួយកិច្ចការ និងមន្រ្តីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះធ្វើឡើង សម្រាប់ប្រមែប្រមូលនៅមតិចូលរួមពីសំណាក់ភាគីពាក់ព័ន្ធមានក្រសួងស្ថាប័ន ដើម្បីឱ្យមានការឯកភាពគ្នាធ្វើជាមូលដ្ឋាននៃគំនិតសម្រាប់កិច្ចប្រជុំតុមូលខាងមុខ ដែលបានស្នើឡើងដោយអង្គការASIAN–ACT មកកាន់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៕