ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយលើរបាយការណ៍ ស្តីពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃប្រទេសជ័យលាភី ស្តីពីទេសន្តរប្រវេសន៍

BY SOM SIVWIN

Published on 26 Mar, 2021

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ៖ នារសៀលនឹងថ្ងៃទី ២៦  ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ គ.ជ.ប.ជ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គណ:កម្មាធិការជាតិ គ.ជ.ប.ជ បានអនុញ្ញតឲតំណាង ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ជាតិកម្ពុជា តំណាងស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយយន័ តំណាងស្ថានីយ៍ វិទ្យុនិងទូរទស្សន៍ ក្រសួងមហាផ្ទៃ ផ្តល់បទសម្ភាសន៍ ដើម្បីធ្វើការផ្សព្វផ្សាយ លើរបាយការណ៍ ស្តីពីសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់បញ្ជូលព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីនៃ ប្រទេសជ័យលាភី  "ក្នុងការអនុវត្តកតិកាសញ្ញពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM) នៅបន្ទប់ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។  អញ្ជើញចូលរួមក្នុងកម្មវិធីផ្តល់ កិច្ចសម្ភាសនេះមាន  លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ  សំខាន់  អគ្គលេខាធិការ  ឯកឧត្តម ឧត្ដមសេនីយ៍ឯក  លី  តុងហ៊ុយ  អគ្គលេខាធិការរង  ឧត្ដមសេនីយ៍ទោ  ហាង  ជីវ័ន្ត  ប្រធានលេខាធិការដ្ឋាន រដ្ឋបាល-សរុប   នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ  ។

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសសរុបចំនួន១៨ លើសកលលោកដែលត្រូវបានកំនត់ឋានៈជាប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM) ដែលអង្គការសហប្រជាជាតិស្តីពីទេសន្តរប្រវេសន៍ (UN Network Migration) សម្រេចដាក់បញ្ចូលក្នុងបញ្ជីនៃប្រទេសជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកមួយនេះ។ ការសម្រេចនេះជាកិត្តិយស និងជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានពុះពារគ្រប់បែបយ៉ាងដើម្បីដោះស្រាយបញ្ហាប្រឈមចំណាកស្រុក ឬទេសន្តរប្រវេសន៍របស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នបានក្លាយជា ប្រធានបទដ៏ក្តៅគគុកមួយសម្រាប់ពិភពលោកដែលត្រូវប្រឈមដោះស្រាយ ដោយសារតែការកើនឡើងនូវបរិមាណនៃជនធ្វើទេសន្តរប្រវេសន៍ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលបានប្រឈមនឹងភាពរងគ្រោះកាន់តែច្រើនឡើង និងត្រូវក្លាយជាបន្ទុកប្រទេសប្រភព និងប្រទេសគោលដៅលើការងារគ្រប់គ្រង ការរ៉ាបរងនូវសេវាសន្តិសុខសង្គម ការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការដោះស្រាយវិបត្តិនៃការរំលោបបំពានអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចលើមនុស្សរហូតក្លាយជាទាសភាព ការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងក្លាយជាកូនជញ្ជីងនយោបាយយ៉ាងស្រួសស្រាល់ ប្រសិនបើត្រូវគេប្រើប្រាស់ ។ការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក នេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហានានា ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទាញយកឱកាសពីការធ្វើចំណាកស្រុកឲក្លាយជាកាលានិវត្តភាពសម្រាប់ប្រជាជន និងប្រទេសជាតិ ៕


   

Official Telegram NCCT Cambodia