ព្រឹត្តិការណ៍សំខាន់ៗ

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «រួមគ្នាដើម្បី...

ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រារព្ធឡើងក្នុង គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

25-Feb-2026

កម្មវិធីយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព...

យុទ្ធនាការនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវជាងមុន ដើម្បីកាត់បន្ថយភាពរងគ្រោះដោយការឆបោក អូសទាញតាមអនឡាញដោយផ្តោតលើកុមារ និងមនុស្សវ័យក្មេង

17-Feb-2026

គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវសៀវភៅក្របខ័ណ្ឌ...

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ តាមដានវាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ក្រសួងស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចយកទៅធ្វើការពិនិត្យ តាមដាន និងវាយតម្លៃ លើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកន្លងមក

12-Feb-2026

អបអរសាទរ ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ...

គោលបំណង នៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សនេះ គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាននឹងកំពុងបន្តវេនដឹកនាំប្រទេសជាតិដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ

20-Aug-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

អគ្គលេខាធិការដ្ឋានគជបជ សហការគ្នាជាមួយអង្គការ UNICEF ក្រោមគម្រោងជំនួយរបស់ សហគមន៍អឺរ៉ុប...

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយការណែនាំលេខ ០៧៣/៥ ស.ក.ណ ស្តីពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ទម្រង់គ្រប់គ្រងទិន្នន័យសម្រាប់ពលករចំណាកស្រុក និងកុមារនៃគ្រួសារពលករចំណាកស្រុក និងបណ្តុះបណ្តាលមន្ត្រីនៃគ.ខ.ប.ជ នៅថ្នាក់ខេត្ត និងស្រុក ស្តីពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ទម្រង់ទិន្នន័យសម្រាប់ពលករចំណាកស្រុក និងកុមារនៃគ្រួសារពលករចំណាកស្រុក

26-Mar-2026


អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបើកវគ្គបណ្តុះបណ្តាល កិច្ចការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពី...

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយការណែនាំលេខ ០៧៣/៥ ស.ក.ណ ស្តីពីការប្រមូលទិន្នន័យ និងការប្រើប្រាស់ទម្រង់គ្រប់គ្រងទិន្នន័យសម្រាប់ពលករចំណាកស្រុក និងកុមារនៃគ្រួសារពលករចំណាកស្រុក និងបណ្តុះបណ្តាលមន្រ្តីគ.ខ.ប.ជ ថ្នាក់ខេត្ត ស្រុកស្តីពីការប្រមូលទិន្នន័យ

24-Mar-2026


ពិធីអបអរសាទរ “ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩”...

ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

24-Mar-2026


គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥...

ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ធ្វើឡើងក្នុងគោលបំណង បង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ

24-Mar-2026


លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ...

កិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំខេត្ត កំពង់ឆ្នាំងមានមន្រ្តី អាជ្ញាធរពាក់ព័ន្ធ មកពីជុំវិញខេត្តសរុបចំនួន ៤៧៣រូប

23-Mar-2026


លោកជំទាវរដ្ឋលេខាធិការ បានបន្តជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋានជូនប្រជាការពារក្រុងកំពង់ឆ្នាំង នៅសាលប្រជុំក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

នៅក្នុងកិច្ចប្រជុំក៏មានសមាសភាព លោក លោកស្រី ចៅសង្កាត់ នាយ នាយរង ប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ និងលោក លោកមេភូមិ ទូទាំងក្រុងកំពង់ឆ្នាំង សរុបចំនួន ២៨៧រូប ក្នុងនោះប្រជាការពារមានចំនួន ១៨៧រូប

24-Mar-2026


ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ...

នៅក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខនោះមានការអញ្ជើញ ចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ មុំ ពុធីតា អភិបាលរង នៃគណៈអភិបាលខេត្តឧត្តមានជ័យ

22-Mar-2026


លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ...

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ប្រកាសយ៉ាងម៉ឹងម៉ាត់គាំទ្រ និងអនុវត្តតាមការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយប្រឆាំងដាច់ខាត រាល់ឧក្រិដ្ឋកម្ម រាល់ទម្រង់នៃការជួញដូរមនុស្ស

20-Mar-2026


សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ ស្តីពី «ការវាយតម្លៃ ការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព...

លោកជំទាវរដ្ឋលេខាធិការ បានក្រើនរំឭកដល់អ្នកពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធី ជាពិសេសកងកម្លាំងជួរមុខតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់ ទៅលើការបង្ការទប់ស្កាត់ ការលួចឆ្លងដែនចេញ ដែលជាដើមហេតុនាំឱ្យមាន ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្សេងៗ ក្នុងវដ្តនៃទេសន្តរប្រវេសន៍

20-Mar-2026


គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្ទឹងត្រែងបានប្រារព្ធ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១៩ ក្រោមប្រធានបទ...

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្ទឹងត្រែង ប្រកាសយ៉ាងម៉ឹងម៉ាត់គាំទ្រ និងអនុវត្តតាមការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយប្រឆាំងដាច់ខាត រាល់ឧក្រិដ្ឋកម្ម រាល់ទម្រង់នៃការជួញដូរមនុស្ស

19-Mar-2026


គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាលបានប្រារព្ធ “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១៩ ក្រោមប្រធានបទ...

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល ប្រកាសយ៉ាងម៉ឹងម៉ាត់គាំទ្រ និងអនុវត្តតាមការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយប្រឆាំងដាច់ខាតរាល់ឧក្រិដ្ឋកម្ម រាល់ទម្រង់នៃការជួញដូរមនុស្ស

21-Mar-2026


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់...

ពិធីសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ នឹងបង្ហាញលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦

17-Mar-2026



   

Official Telegram NCCT Cambodia