កិច្ចប្រជុំកម្រិតបច្ចេកទេសពិភាក្សា និងពិនិត្យឯកសារគតិយុត្ត សម្រាប់ប្រជុំទ្វេភាគីបន្ត លើផែនការសកម្មភាពរួមក្នុងការអនុវត្តស្តង់ដារ នីតិវិធីប្រតិបត្តិ(SOP) កម្ពុជា-ថៃ
BY SOM SIVWINPublished on 17 Jun, 2025
សៀមរាប៖ ថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍ គជបជ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសពិភាក្សា និងពិនិត្យឯកសារគតិយុត្ត សម្រាប់ប្រជុំទ្វេភាគីបន្ត លើផែនការសកម្មភាពរួមក្នុងការអនុវត្តស្តង់ដារ នីតិវិធីប្រតិបត្តិ(SOP) ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ នៅខេត្តសៀមរាប ។
គណៈអធិបតីនៅក្នុងកិច្ចប្រជុំ មានលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្តម ឡូយ ចាន់ត្រា ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប ឯកឧត្តម អាំង ប៊ុនធឿន ចៅក្រម នៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធាន គឹម ចំរើន អគ្គនាយករង ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោគជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាន/អនុប្រធាន ក្រុមជំនួយកិច្ចការ មន្រ្តីពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងពីអង្គការដៃគូរអភិវឌ្ឍ មានអេរិច, ការីតាសស្វីស, សម្ព័ន្ធចាប់ដៃ, អេម, ហាហ្គា, ដៃកម្ពុជា, អាយជេអឹម, អេ២១, ។
កិច្ចប្រជុំកម្រិតបច្ចេកទេសនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យទីលើសេចក្តីព្រាងផែនការសកម្មភាព និងឯកសារគតិយុត្តពាក់ព័ន្ធដើម្បីត្រៀមប្រជុំពិភាក្សាទ្វេភាគីបន្ត សម្រាប់ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងអំពើជួញដូរមនុស្សរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ៕