កិច្ចប្រជុំ «វេទិកាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍»
BY SOM SIVWINPublished on 06 Dec, 2018
(ទីក្រុងម៉ារ៉ាគិច ប្រទេសម៉ារុក)៖ នារសៀលថ្ងៃពុធ ទី១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៨ គណប្រតិភូជាន់ខ្ពស់នៃ គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយឆ្លើយតបនឹងសេចក្តីទុកចិត្តអំពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ អមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមកិច្ចប្រជុំ «វេទិកាពិភពលោកស្តីពីទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នាទីក្រុងម៉ារ៉ាគិច ប្រទេសម៉ារ៉ុក ។
គួររំលឹកផងដែរ វេទិកានៃការពិភាក្សានេះ គឺជាការប្រមូលមតិ ដើម្បីរៀបចំកតិកាសញ្ញាពិភពលោកនេះ បានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាការជាតិជាតិស្នូល បានរៀបចំការពិគ្រោះយោបល់នៅថ្នាក់ជាតិ ហើយលោកជំទាវត្រូវបានចាត់តាំងឲចូលរួមពិគ្រោះយោបល់នៅថ្នាក់តំបន់អាស៊ី (អគារអង្គការសហប្រជាជាតិ ប្រទេសថៃ) ថ្នាកតំបន់អាស៊ីប៉ាស៊ីហ្វិក (អគារអង្គការសហប្រជាជាតិនៅប្រទេសមិចស៊ិច ថ្នាក់ពិភពលោក) នៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក) និងបានចូលរួមផ្តល់សេចក្តីថ្លែងការណ៍ និងអនុសាសន៍នានាសំដៅចូលរួមផ្តល់កិច្ចសហការក្នុងការគ្រប់គ្រង និងលើកកម្ពស់សុវត្ថិភាពពលករទេសន្តរប្រវេសន៍ពីអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្សេងៗ ដែលបានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ពលករ និងប្រទេសជាតិ ៕