កិច្ចប្រជុំចង្អៀតពិភាក្សាលើ "បញ្ហាពពោះជំនួស"
BY SOM SIVWINPublished on 29 Jun, 2018
(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ មានកិច្ចប្រជុំពិភាក្សាលើ "បញ្ហាពពោះជំនួស" ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ អញ្ចើញចូលរួមក្នុងអង្គប្រជុំនេះមាន ឯ.ឧ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯ.ឧ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការក្រសួងយុត្តិធម៌ លោកជំទាវ ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងឯ.ឧ លោកជំទាវ ជាអគ្គលេខាធិការរង លោក/លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន គ.ជ.ប.ជ តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ។
គួររំលឹកផងដែរថា ករណីជួលស្រ្តីពពោះជំនួសកន្លងមកកើតមាននៅបណ្តាប្រទេសដែលមានការរីកចម្រើននៅខាងអឺរ៉ុប ក្រោយបណ្តាប្រទេសទាំងនោះពិនិត្យឃើញថាអំពើនេះជាការរំលោភសិទ្ធិរបស់ស្រ្តី រួចមានវិធានការរឹតបន្តឹងករណីនេះធ្វើឲមានការហូរចូលមក ប្រទេសថៃ នេប៉ាល់ ក្រោយមកបន្តចូលដល់កម្ពុជា កាលពីមុនបញ្ហានេះបានកើតឡើងក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើនដូចជា ប្រទេសអូទ្រីស អាល្លឺម៉ង់ អ៊ីតាលី ស្វីស ប៉ូឡូញ ន័រវេស ស៊ុយអែត បារាំង ការពពោះជំនួសត្រូវបានហាមឃាត់ ។ ដោយឡែកប្រទេសអូស្រ្តាលី អង់គ្លេស ដាណឺម៉ាក អ៊ីស្រាអែល អេស៉្បាញ កាណាដា និងហូឡង់ ដែលអនុញ្ញាតិឲពពោះជំនួស មិនមែនជាការពពោះបែបពាណិជ្ជកម្មទេ។ នៅប្រទេសអាស៊ីកន្លងមក ដូចជាប្រទេសឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថាឧស្សាហកម្មនេះរកចំណូលប្រហែល ៥០០លានដុល្លាក្នុងមួយឆ្នាំ ។ ប្រទេសថៃត្រូវច្បាប់អនុម័តហាមឃាត់ការជួយសម្រាលកូនបែបពាណិជ្ជកម្មសម្រាប់ ឪពុកម្តាយបរទេស ត្រូវជាប់គុកដប់ឆ្នាំ និងពិន័យជាប្រាក់ ៦៥០០ ដុល្លា ។ នៅប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ ហាក់ដូចជាមានផាសុខភាពក្នុងករណីពពោះជំនួស និងចំណាយកម្រិតទាបបន្ទាប់ពីប្រទេសឥណ្ឌា ថៃ និងស្រីលង្កាបានបិទ៕