ក្រុមការងារអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចុះបេសកកម្មការងារចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការប្រើប្រាស់បន្ទប់សម្ភាសន៍បែបកុមារមេត្រី នៅស្នងការដ្ឋានរបស់ខេត្តចំនួន៣ មានកំពត កែប និងសៀមរាប

BY SOM SIVWIN

Published on 08 Dec, 2024

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ បានដឹកនាំប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការប្រើប្រាស់បន្ទប់សម្ភាសន៍បែបកុមារមេត្រី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍នាយ-នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមន្ត្រីជំនាញ សរុបចំនួន ០៧នាក់ ។

  

ខេត្តកែប៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ បានដឹកនាំប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការប្រើប្រាស់បន្ទប់សម្ភាសន៍បែបកុមារមេត្រី នៅស្នងការដ្ឋាននគរបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកស្រីវរសេនីយ៍ឯកស្នងការរងទទួលផែន លោកវរសេនីយ៍ទោនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមន្ត្រីជំនាញ សរុបចំនួន ០៩នាក់ ស្រី០៣នាក់ ។

 

 

ខេត្តកំពត៖ នៅសៀលថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង គ.ជ.ប.ជ បានដឹកនាំប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់ ចុះប្រមូលព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការប្រើប្រាស់បន្ទប់សម្ភាសន៍បែបកុមារមេត្រី នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកនាយ-នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមន្ត្រីជំនាញ សរុបចំនួន ៨នាក់ ។

 

 


   

Official Telegram NCCT Cambodia