លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ទីលពីការ លើកកម្ពស់សុខភាពសិក្សា ការបង្ការទបស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធើណេត នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា នៅខេត្តកណ្តាល

BY SOM SIVWIN

Published on 10 Dec, 2024

ស្រុកមុខកំពូល៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ទីលពីការ លើកកម្ពស់សុខភាពសិក្សា ការបង្ការទបស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ីនធើណេត នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល អមដោយវត្តមានលោកជំទាវ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការបង្ការទបស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកប្រធានមជ្ឈមណ្ឌលឥស្លាមកម្ពុជា លោកនាយកសាលាឥស្លាម និងតំណាងអង្គការអេផល អញ្ជើញចូលជាគណៈអធិបតីផង។

កម្មវិធីនេះសហការរៀបចំដោយ ក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងអប់រំយុវជននិងកីឡា និងអង្គការអេផល ធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងបំណិនជីវិតឆ្លើយតបនឹងសុខភាពសិក្សា ព្រមទាំងបានយល់ដឹងពីការវិវឌ្ឍន៍ថ្មីនៃកល្បិចរបស់ជនល្មើស ក្នុងការកេងប្រវ័ញ្ច និងជួញដូរមនុស្ស ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអ៊ិនធើណេត។  សមាសភាពចូលរួមគឺជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាឥស្លាម នៃមជ្ឈមណ្ឌលឥស្លាមកម្ពុជា សរុបចំនួន ២៨០នាក់ ៕


   

Official Telegram NCCT Cambodia