Published on 10 Nov, 2024
ក្រុងប៉ោយប៉ែត៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ឧត្ដមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ អមដំណើរដោយ លោកជំទាវឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា ឯកឧត្ដមឧត្តមសេនីយ៍ទោ នី គឹមស្រេន អគ្គលេខាធិការរង និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចុះទស្សនៈកិច្ចពិភាក្សាការងារ ព្រមទាំងធ្វើការសួរសុខទុក្ខដល់មន្ត្រីនរគបាល ដែលប្រចាំការនៅ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងពលករដែលស្នាក់នៅក្នុងមណ្ឌលសំចត និងស្តារនិតិសម្បទារ ប៉ោយប៉ែត ។
លោកជំទាវ ឧត្ដមសេនីយ៍ឯក អគ្គលេខាធិការ បានធ្វើការសំណេះសំណាលពិភាក្សាការងារ ជាមួយលោកវរសេនីយ៍ទោ ឌូ និចកូឡា មេបញ្ជាការរង តំណាងលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ព្រមទាំងបានអញ្ជើញទៅកាន់មណ្ឌល ដើម្បីចូលរួមសំណេះសំណាលជាមួយ បងប្អូនពលករដែលកំពុងទទួលសេវាស្ដារនិតិសម្បទារ នៅក្នុងមណ្ឌលសំចត និងស្តារនិតិសម្បទារ ប៉ោយប៉ែត ដោយបានផ្ដល់ជូននូវកញ្ចប់ឃីត និងថ្នាំពេទ្យមួយចំនួន ទៅដល់មន្ត្រីនគរបាលដែលប្រចាំការ នៅក្នុងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និង មណ្ឌលសំចត និងស្តារនិតិសម្បទារ ប៉ោយប៉ែត ៕