Published on 25 Jul, 2017
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្រ្តៃយ៍ គជបជ បានចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយពី គោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹម នៅក្រៅប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រេឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំ មានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងស្ថានទូតទាំងអស់នៅកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនឹងស្នើសុំកិច្ចសហប្រតិបត្តិការពីបណ្ដាស្ថានទូតនានានៅកម្ពុជា ដើម្បីចូលរួមទប់ស្កាត់អំពើល្មើស ស្របពេលដែលកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតិ្តឲ្យមានការពពោះជំនួសនោះនៅឡើយ៕