លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាចែករំលែកបទពិសោធន៍លើប្រធានបទស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី «យើងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»

BY SOM SIVWIN

Published on 10 Sep, 2024

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី "យើងរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស" រៀបចំដោយវិទ្យាស្ថានជាតិសង្គមកិច្ច អមដំណើរដោយឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចំនួន០៥រូបរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ូ ម៉ានីរ៉ា។ សមាសភាពចូលរួមនៅក្នុងកម្មវិធី រួមមាន សិស្សនិស្សិត លោកគ្រូអ្នកគ្រូ និងមន្ត្រីនៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុបប្រមាណ ១១០រូប ។នៅក្នុងបាឋកថា លោកជំទាវបានលើកឡើងអំពី ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់។

នៅទីបញ្ចប់លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានផ្តាំផ្ញើដល់យុវជនយុវនារី ដែលជាសិស្សនិស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ចថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាសិស្សនិស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវយកចិត្តទុកដាក់លើបញ្ហាជួញដូរមនុស្សនេះ ព្រោះថាជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាបន្ទុកមួយយ៉ាងធ្ងន់របស់សង្គម និងប្រទេសជាតិ ចៀសវាងធ្វើខ្លួនឲ្យពាក់ព័ន្ធនឹងបទល្មើស ហើយក៏ត្រូវការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស ៕ អត្ថបទ រូបភាព ៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា

 


   

Official Telegram NCCT Cambodia