កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សារបាយការណ៍សិក្សារៀបចំដោយវិទ្យាស្ថាន អភិវឌ្ឍន៍បរទេស (ODI) តាមប្រព័ន្ធអនឡាញ

BY SOM SIVWIN

Published on 28 Feb, 2023

កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សារបាយការណ៍សិក្សារៀបចំដោយវិទ្យាស្ថាន អភិវឌ្ឍន៍បរទេស (ODI)

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ រសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានប្រារព្ធនៅកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សារបាយការណ៍សិក្សារៀបចំដោយវិទ្យាស្ថាន អភិវឌ្ឍន៍បរទេស (ODI) តាមប្រព័ន្ធអនឡាញ ក្រោមអធីបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងមានការអញ្ជើញពីតំណាងក្រសួងយុត្តិធម៌ អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) តំណាងពីអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានកណ្តាលសន្តិសុខ តំណាងពីនាយកដ្ឋានគាំពារជនរងគ្រោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស ASEAN-ACT និងក្រុមការងារអ្នកសា្រវជ្រាវពីវិទ្យាស្ថានODI ។

ឯកសារនេះ គឺជាផ្នែកមួយនៃការសិក្សាប្រចាំប្រទេស ដែលឧបត្ថម្ភដោយកម្មវិធីអាស៊ាន អូស្ត្រាលីប្រឆាំងការជួញដូរមនុស្ស ASEAN ACT ដោយពិនិត្យមើលកត្តាស្ថាប័ន និងកត្តាសេដ្ឋកិច្ចនយោបាយដែលប៉ះពាល់ភាពងាយរងគ្រោះ នៃពលករចំណាកស្រុកកម្ពុជាចំពោះការជួញដូរមនុស្ស។ ទិន្នន័យសម្រាប់ការសិក្សានេះ ត្រូវបានប្រមូលតាមរយៈការសិក្សាឯកសារ និងតាមរយៈការសម្ភាសជាមួួយអ្នកផ្តល់ព័ត៌មានដែលមានស្ថាប័នរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអតីតកម្មករចំណាកស្រុក និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ លទ្ធផលនៃការស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញគំហើញនិងអនុសាសន៍សំខាន់ៗទាក់ទងនឹងការងារប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា (ដោយក្រុមការងារស្រាវជ្រាវ ODI ) ដើម្បីធ្វើការពិភាក្សា និងស្នើសុំការចូលរួមមតិយោបល់ពីតំណាង ភាគីពាក់ព័ន្ធនានា ៕

\

 

 

 


   

Official Telegram NCCT Cambodia