កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចង្ងាយស្ដីពី “ ការប្រឹក្សាសិទ្ធិមនុស្សរបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និង ការប្រឆាំងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន ”

BY SOM SIVWIN

Published on 28 Sep, 2022

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចង្ងាយស្ដីពី “ ការប្រឹក្សាសិទ្ធិមនុស្សរបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និង ការប្រឆាំងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន ”

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចង្ងាយស្ដីពី “ ការប្រឹក្សាសិទ្ធិមនុស្សរបស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងការប្រឆាំងការជួញដូរមនុស្សក្នុងតំបន់អាស៊ាន” ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ នៅទីក្រុងហ្សាកាតា ប្រទេសហ្វីលីពីន។ ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឧត្ដមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ បានធ្វើបទបង្ហាញសង្ខេប ស្ដីពីបទពិសោធន៍ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងបានធ្វើការឆ្លើយសំនួរពិភាក្សា ដេញដោលលើបញ្ហាមួយចំនួន។ សមាសភាព អញ្ជើញចូលរួមរបស់ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមមាន ឯកឧត្ដម លោកជំទាវ ជាអគ្គលេខាធិការរង ទីប្រឹក្សាបច្ចេទេស ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ និង មន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

 

 

 


   

Official Telegram NCCT Cambodia