ប្រតិភូតំណាងសមាគមនារីកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌឬស្សីកែវ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ ចំនួន១៣៥នាក់

BY SOM SIVWIN

Published on 01 May, 2021

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ៥រោច  ខែពិសាខ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងមហាផ្ទៃ រួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីក្រុងភ្នំពេញ លោកស្រី អាន ផល្លា ភរិយាលោកអភិបាលខណ្ឌឬស្សីកែវ លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរងគ.ជ.ប.ជ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ លោកស្រី ហ៊ុន រដ្ឋធី អនុប្រធានសមាគមនារីខណ្ឌឬស្សីកែវ  លោកស្រី សឿន ណារី សមាជិកា លោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ លោកស្រី ពៅ ស៊ីនួន អនុប្រធាននារីសង្កាត់ទួលសង្កែទី១  បានចុះជួបសំណេះសំណាល លើកទឹកចិត្ត ដល់មន្រ្តីនារីបំរើការនៅខណ្ឌ សង្កាត់ និងភូមិទាំងអស់របស់ខណ្ឌឬស្សីកែវ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នឿយហត់ ផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ ចំនួន១៣៥នាក់ ។ ក្នុងពេលនោះដែរលោកជំទាវ ក៏បាននាំយកនូវកញ្ចប់សម្ភារៈ ដែលក្នុងម្នាក់ៗទទួលបាន កញ្ចប់គម្រោងប្រឆាំងការរីករាលដាលជម្ងឺកូវីតរបស់អង្គការ UNFPA សហការជាមួយអគ្គលេខាធិការដ្ឋានគជបជ  ១កញ្ចប់ (ដែលក្នុងកញ្ចប់នោះមាន សារ៉ុង១ ក្រមា១ សាប៊ូម្សៅ សាប៊ូដុំ ជេលលាងដៃ ម៉ាស់មួយប្រអប់ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ...) ១កញ្ចប់ ថវិការ ២០០០០រៀលជាការលើកទឹកចិត្តពីលោកអភិបាលខណ្ឌឬស្សីកែវ។ ក្រៅពីនេះលោកជំទាវ និងក្រុមការងារស្រ្តីក៏បានចុះជួបសាកសួរសុខទុក្ខដល់បងប្អូនដែលមានការខ្វះខាត ទីទាល់ នៅក្នុងតំបន់ក្រហមនៃសង្កាត់ទួលសង្កែ១ ចំនួន៥៥គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបាន កញ្ចប់គម្រោងប្រឆាំងការរីករាលដាលជម្ងឺកូវីតរបស់អង្គការUNFPA សហការជាមួយអគ្គលេខាធិការដ្ឋានគជបជ  ១កញ្ចប់ និងអង្ករ២០គីឡូក្រាម។ ទង្វើនេះគឺជាការចូលរួមចំណែកសម្រាលបន្ទុកនៃការចំណាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីត ជាដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ។

#៣ការ៣កុំ

#២ត្រូវតែ

សូមចូលរួមចាក់វាក់សាំង

កំចាត់ជម្ងឺកូវីត ផ្ដើមចេញពីអ្នក


   

Official Telegram NCCT Cambodia