កិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធអនឡាញលើប្រធានបទ “សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ អាស៊ាន-អូស្រ្តាលី ២០២០-២០២៣ ស្ដីពីការងារប្រឆាំងអំពើជួញដូរ មនុស្ស”

BY SOM SIVWIN

Published on 20 Apr, 2021

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៩កើត  ខែពិសាខ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស  ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ  ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន  គ.ជ.ប.ជ ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធអនឡាញលើប្រធានបទ “សិក្ខាសាលាពិគ្រោះយោបល់ SOMTC លើផែនការការងារ អាស៊ាន-អូស្រ្តាលី ២០២០-២០២៣ ស្ដីពីការងារប្រឆាំងអំពើជួញដូរ មនុស្ស”  ដែលមានអ្នកចូលរួមសរុបចំនួន ៩២នាក់ ពីសមាជិកអាស៊ានទាំង១០ និង តំណាង ASEAN-ACT Australia, ASEAN-ACT Cambodia, ASEAN-ACT Philippine,  ASEAN-ACT Vietnam និង Asia Foundation។  កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការ ដឹកនាំសម្របសម្រួលដោយប្រធាន SOMTC Philippine ។

ភាគីកម្ពុជារួមមាន លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ ជាសមាជិកានៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុក ឧក្រិដ្ឋកម្ម ឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) និងជាមន្ត្រីបង្គោលនៃ ផែនការងារប្រឆាំងការជួញដូរមនុស្ស  លោកឧត្ដមសេនីយ៌ត្រី តែ សុថារ៉េត អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការអនុវត្តច្បាប់ និងជាសមាជិកានៃក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) លោកឧត្ដមសេនីយ៍ឯក សុខ រស្មី អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសមាជិកនៃក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុក ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) និងជាមន្ត្រីបង្គោល នៃផែនការងារ ប្រឆាំងការជួញដូរមនុស្ស លោកវរសេនីយ៍ទោ ភូ សង្វាត នាយរងការិយាល័យការពារអនីតិជន នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជាសមាជិកក្រុមការងារ GID-CNP-FBI Task Force លោក ណៃ ឈួន និងលោក អ៊ុន វុឌ្ឍី តំណាងមកពី ASIAN ACT Cambodia ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចកម្មវិធីការងារដូចខាងក្រោម÷ ភាគីប្រុយណេ នឹងក្លាយជាប្រធានអណត្តិបន្ត SOMTC ASEAN។ កិច្ចប្រជុំបានពិនិត្យផែនការសកម្មភាព ២០២០ - ២០២៣ និងមានដាក់បញ្ជូលធាតុចូល ដែលបាន ពីការចូលរួមពីប្រទេសជាសមាជិកទាំង១០។ ឯកសារ APTIP គឺជាឯកសារយោងសម្រាប់កិច្ចប្រជុំ ASEAN ACT  ក៏ដូចជាដាក់បញ្ជូល ទៅក្នុងផែនការការងារ ។ SOMTC Philippine នឹងធ្វើការចងក្រងសមាជិកបង្គោលទាំងអស់ និងជម្រុញឱ្យកិច្ច សហការនៅក្នុងតំបន់កាន់តែមានប្រសិទ្ធិភាពដែលសំដៅដល់ការជួយជនរងគ្រោះទាន់ពេលវេលា ជាពិសេសជនរងគ្រោះជាស្រ្តី និងកុមារ ៕

 


   

Official Telegram NCCT Cambodia