Published on 01 Nov, 2018
កាលពីថ្ងៃច័ន្ទ អង្គារ ទី06-07 ខែសីហា ឆ្នាំ2018 លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៧ Bali Process ស្តីពី "ការរត់ពន្ធ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ ប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី" ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីតំណាងចំនួន ៤៦ប្រទេស។