Published on 06 Nov, 2017
(បាងកក)៖ ចាប់ពីថ្ងៃទី ០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិច ស្តីពីកិច្ចព្រមព្រៀងសកលលើសុវត្ថិភាព សណ្តាប់ធ្នាប់ ទេសន្តរប្រវេសន៍ស្របច្បាប់ នៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិ ទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យឡើងវិញនូវទិដ្ឋភាពក្នុងតំបន់ និងអនុតំបន់ នៃទេសន្តរប្រវេសន៍អន្តរជាតិពិនិត្យមើលរាល់ឯកសារថ្នាក់ជាតិ និងឯកសារទ្វេរភាគីក្នុងតំបន់ព្រមទាំងប្រមូលទស្សនៈជាអធិភាព ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងទេសន្តរប្រវេសន៍ស្រប់ច្បាប់។ ឆ្លៀតឱកាសនោះផងដែរ លោកជំទាវបានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករខ្មែរយើងនៅការដ្ឋានសំណង់មួយ នៅទីក្រុងបាងកក ដែលពួកគាត់កំពុងបំពេញការងារនៅទីនោះផងដែរ៕