វគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣
BY SOM SIVWINPublished on 28 Sep, 2023
វគ្គបណ្តុះបណ្តាល ស្តីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣
ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បត៏ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣ មុនចេញ បំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អសប)រយៈពេល១ឆ្នាំប្តូរវេណនៅសាធារណ រដ្ឋអាហ្វ្រិកកណ្តាល នាដើមខែ មករា និងមេសា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលជាតិគ្រប់ គ្រងកងកម្លាំងរក្សរសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានសិក្ខាកាមចូលរួម សរុប ១២៥នាក់ (ស្ត្រី១៦ នាក់) ។
វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក លី តុងហ៊ុយ អគ្គលេខា ធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៏ត្រី តែ សុថារ៉េត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៏ទោ សេក ស៊ីវ៉េត ប្រធានក្រុម ជំនួយកិច្ច ការការពារ ជនរងគ្រោះ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកវរសេនីយ៏ឯក ហ៊ិន ស៊ីភាវ អនុប្រធាន ក្រុមជំនួយ កិច្ចការការពារជនរង់គ្រោះ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ ។