គ.ខ.ប.ជ ខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រី នៅដំណាក់កាល អន្តរាគមន៍ វិបត្តិសម្រាប់ កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ច ផ្លូវភេទតាមប្រព័ន្ធអនឡាញ”

BY SOM SIVWIN

Published on 27 Sep, 2023

វគ្គបណ្តុះបណ្តាលស្តីពី «ការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រី នៅដំណាក់កាលអន្តរាគមន៍វិបត្តិសម្រាប់កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ច ផ្លូវភេទតាមប្រព័ន្ធអនឡាញ»

គ.ខ.ប.ជ ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានធ្វើជាគណៈអធិបតីបើក ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការឈ្វេងយល់ ការឆ្លើយតប និងសេវាគាំទ្របែបកុមារមេត្រី នៅដំណាក់កាលអន្តរាគមន៍ វិបត្តិសម្រាប់ កុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ” ដោយមានការឧបត្ថម្ភ គាំទ្រពីអង្គការសកម្មភាពដើម្បីកុមារ (APLE) ធ្វើនៅសាលប្រជុំសាលាខេត្តកណ្តាល អគារ(C) ។

វគ្គបណ្តុះបណ្តាលនេះមានសមាសភាពចូលរួម ពីសំណាក់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសង្គមកិច្ចខេត្ត លោក​ លោកស្រីមន្ត្រីសង្គមកិច្ច ក្រុង និងស្រុកទាំង០៦ (ក្រុងតាខ្មៅ, ក្រុងអរិយក្សត្រ, ស្រុកកណ្តាលស្ទឹង,​ស្រុកកៀនស្វាយ, ស្រុកល្វាឯម និងស្រុកអង្គស្នួល) គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងក្រុមប្រឹក្សា សង្កាត់២០រូប មកពីសង្កាត់ កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ដើមមៀន សង្កាត់ព្រែកឬស្សី សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងក្រុមប្រឹក្សា ឃុំ២៦រូបមកពីឃុំជើងកើប ឃុំកណ្តោក ឃុំសៀមរាប ឃុំព្រះពុទ្ធ ឃុំបារគូ ឃុំអន្លង់រមៀត ឃុំថ្មី ឃុំត្រពាំងវែង ឃុំអំពៅព្រៃ ឃុំដើមឬស ឃុំគោកត្រប់ ឃុំព្រែករកា ឃុំបឹងខ្យាងនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុប ចំនួន ៦០នាក់ ស្រី ២៦នាក់  ។

គោលបំណងនៃការធ្វើវគ្គនេះឡើង គឺដើម្បីពង្រឹងចំណេះដឹង និងជំនាញស្តីពីការផ្តល់សេវា គាំទ្រដល់កុមារ រងគ្រោះ កុមារជាសាក្សី និងគ្រួសារនៃអំពើរំលោភ បំពាននិងកេងប្រវ័ញ្ចផ្លូវ ភេទក្នុងដំណាក់ កាលអន្តរាគមន៍វិបត្តិ, ធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៉ីនធឺណិត និងការទំនាក់ទំនង តាមបច្ចេកវិទ្យាកុមារ យុវជននៅប្រទេសកម្ពុជា, និងការឈ្លេងយល់ពីហានិភ័យ នៃការប្រើប្រាស់អ៉ីនធឺណិត និងទម្រង់នៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអីនធឺណិត ៕


   

Official Telegram NCCT Cambodia