គ.ខ.ប.ជ ខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

BY SOM SIVWIN

Published on 26 Sep, 2023

វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាននៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំវេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាក ស្រុកដោយ ប្រថុយប្រថាន ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គ.ខ.ប.ជ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្ត នៅបរិវេណសាលាបុណ្យព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានសមាសភាពចូលរួមមានលោក លោកស្រី ប្រធានក្រុម ការងារ នៃគ.ខ.ប.ជខេត្ត លោកអភិបាលរងស្រុក និងលោកអធិការរងស្រុកទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សស្រុក ការិយាល័យជំនាញពាក់ព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ និងជំនួយការភូមិ សិស្សអនុវិទ្យាល័យ និងប្រជាពលរដ្ឋ ដែលមានសមាសភាពចូលរួមសរុប ចំនួន ២៩៤នាក់ ស្រី១៦៧នាក់ ។

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងកាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព ៕

 

ប្រភពពី៖ ក្រុមការងារ គ.ខ.ប.ជ ខេត្តកណ្តាល

 


   

Official Telegram NCCT Cambodia