កិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 25 Sep, 2023

ការប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានរៀបចំការប្រជុំជួរ ពិនិត្យកម្លាំង ដឹកនាំដោយឧត្ដមសេនីយ៍ឯក អ៊ូ ម៉ានីរ៉ា អគ្គលេខាធិការរង។ មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមជំនួយកិច្ចការទាំង៦ អនុប្រធានលេខាធិការដ្ឋាន នាយ នាយរងនៃការិយាល័យ និងមន្រ្តីក្រោមឱបាទ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

ខ្លឹមសារក្នុងកិច្ចប្រជុំ៖ ឯកឧត្តមប្រធានដឹកនាំ បានផ្ដោតសំខាន់ទៅសកម្មភាព នៃកិច្ចប្រជុំដែលបានធ្វើកន្លងមក ទាក់ទងនឹងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និង រចនាសម្ព័ន្ធរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ដោយសំនូមពរឱ្យមាន ការចូលរួមសកម្មភាពពីគ្រប់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គជបជ។ ឯកឧត្ដមក៏បានជម្រុញ បន្ថែមផងដែរ ទាក់ទងនឹងបច្ចុប្បន្នភាព នៃការងារអនុស្សរណៈរវាង គជបជ និង ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមឱ្យធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីរក្សាទុកព័ត៌មានពេលមានតម្រូវការ និងជាចុងក្រោយ បានសំនូមពរឱ្យមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំ ទាំងអស់ដែលចំណុះឱ្យអគ្គលេខាធិការដ្ឋាន គជបជ ដែលទទួលបានការចាត់តាំង ក៏ដូចជាស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ប្រព័ន្ធវីគី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលនឹងធ្វើបទបង្ហាញ ដោយ លោកស្រី វរសេនីយ៍ឯក គុណ កែវរស្មីប្រធានការិយាល័យស្រាវជ្រាវព័ត៌មាន ។

 


   

Official Telegram NCCT Cambodia