សិក្ខាសាលាបច្ចេកទេស ស្តីពី «យន្តការបញ្ជូនបន្តថ្នាក់ជាតិពាក់ព័ន្ធអំពីជួញដូមនុស្ស»

BY SOM SIVWIN

Published on 25 Sep, 2023

សិក្ខាសាលាបច្ចេកទេស ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិពាក់ពន្ធ័អំពីជួញដូមនុស្ស

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាបច្ចេកទេស ស្តីពី "យន្តការបញ្ជូនបន្តថ្នាក់ជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស" ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានកិច្ចសហការពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមានការឧបត្ថម្ភដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅសាលប្រជុំសណ្ឋាគារកាំបូឌីយ៉ាណា ។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីស្វែងរកធាតុចូល សម្រាប់ការរៀបចំ យន្តការបញ្ជូនបន្តថ្នាក់ជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ដែលជាយន្តការដ៏សំខាន់មួយដែលក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបង្ហាញអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ពីភាពប្រទាក់ក្រឡា ក្នុងការផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គស្នងការដ្ឋាន នគរបាលជាតិ រដ្ឋបាលខេត្ត និងស្នងការដ្ឋាន នគរបាលខេត្ត (បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង) មណ្ឌល ទទួលពលករ កំរៀង មណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត និងអង្គការសង្គមស៊ីវិលជាដៃគូ សរុបចំនួន ៦៦រូប។

 

 


   

Official Telegram NCCT Cambodia