កិច្ចប្រជុំដើម្បីរៀបចំឯកសារ របាយការណ៍ប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ(OHCHR)

BY SOM SIVWIN

Published on 22 Sep, 2023

កិច្ចប្រជុំដើម្បីរៀបចំឯកសារ របាយការណ៍ប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ(OHCHR)

ទីស្តីការក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គជបជ បាន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីធ្វើប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ (OHCHR) ដែលផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ៍ទី ២៩ ខែសីហា ឆ្នាំ២០២៣ កន្លងមក។ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ឯកឧត្តម កេង សុម៉ារិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជ័យ រដ្ឋា អគ្គនាយករង ក្រសួងការបរទេស លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង គ.ជ.ប.ជ អគ្គស្នងការរង អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស អនុប្រធាននាយកដ្ឋានកណ្តាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

 


   

Official Telegram NCCT Cambodia