លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និបាតប្រចាំឆ្នាំ របស់អង្គការសម្ព័ន្ធចាប់ដៃ លើកទី៣៧

BY SOM SIVWIN

Published on 15 Sep, 2023

លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និបាតប្រចាំឆ្នាំ របស់អង្គការសម្ព័ន្ធចាប់ដៃ លើកទី៣៧

ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសម្ព័ន្ធចាប់ដៃ លើកទី៣៧ ក្រោមប្រធានបទ “កម្លាំងនៃភាពជាដៃគូរ”  ដែលមានអ្នកចូលរួមចំនួន ៧៥នាក់ ស្រី ៤២នាក់ មកពី៤៤ អង្គភាព ស្ថាប័ន និងអង្គការដៃគូ នៅមជ្ឈមណ្ឌល DK មីតធីង (Diakonia Meeting Center)

ក្នុងគោលបំណងរួមៈ ១. ដើម្បីពង្រឹងការរួបរួមគ្នាតាមរយះការចែករំលែកអំពីស្តង់ដារ ច្បាប់ គំរូ និងការអនុវត្តល្អ ។ ២. ដើម្បីកំណត់និន្នាការដែលពាក់ព័ន្ធក្នុងការជូនដំណឹងទៅកាន់អង្គការសមាជិក នៃការឆ្លើយតបចំពោះ ការជួញដូរមនុស្សដោយប្រើប្រាស់ទិន្នន័យនិងការស្រាវជ្រាវថ្មី។ ៣. ដើម្បីអភិវឌ្ឍការឆ្លើយតបជាយុទ្ធសាស្រ្ត និងប្រកបដោយភាពច្នៃប្រឌិតដែលផ្អែក លើស្តង់ដារដែល បានព្រមព្រៀងគ្នាក្នុងការលុបបំបាត់ការជួញដូរមនុស្សនិងការរំលោភបំពាន ៕


   

Official Telegram NCCT Cambodia